ភ្លៀង

ពីWiktionary

( ន. ) ធ្នារ​ទឹក ឬ​តំណក់​ទឹក​ទាំងឡាយ​ដែល​ធ្លាក់​ចុះ​មក​អំពី​អាកាស : មាន​ភ្លៀង​ច្រើន ។

( កិ. ) (ហៅ នាម​កិរិយា) ធ្លាក់​ទឹក​ពី​អាកាស​ចុះ​មក, បង្អុរ​ឲ្យ​ធ្លាក់​ទឹក​គ្រាប់​តូច​ៗ​ល្មម​ឬ​ថ្លោស​ៗ : ភ្លៀង​ហើយ, ចូល​មក​ក្នុង​រោង​សិន​ទៅ !, ដើរ​ទាំង​កំពុង​ភ្លៀង ។ បើ​កុំ​ប្រើ​ជា កិ. គួរ​និយាយ​ថា ធ្លាក់​ភ្លៀង, មេឃ​បង្អុរ​ភ្លៀង, មាន​ភ្លៀង ។